ភាសាខ្មែរ

នាវាស្ទង់ពិនិត្យបរិស្ថាននិងអេកូឡូស៊ីសមុទ្រទម្ងន់មួយពាន់តោនគ្រឿងដំបូងរបស់ប្រទេសចិនត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

criPublished: 2022-04-08 15:43:42
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី ៦ ខែមេសា នាវាស្ទង់ពិនិត្យបរិស្ថាននិងអេកូឡូស៊ីសមុទ្រទម្ងន់មួយពាន់តោនគ្រឿងដំបូងរបស់ប្រទេសចិនឈ្មោះ “ការស្ទង់ពិនិត្យបរិស្ថាននិងអេកូឡូស៊ីចិន Zhe 001” បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅកំពង់ផែShuangyang ស្រុកXincheng ក្រុងZhoushan ខេត្តZhejiang ។

សូមបញ្ជាក់ថា នាវានេះមានបន្ទប់ពិសោធឯកទេសចំនួន ៤ ដែលមានមុខងារមួយចំនួន ដូចជាការប្រមូលសំណាក ការស្ទង់ពិនិត្យទិន្នន័យផ្នែករូបវិទ្យានិងគីមីវិទ្យាទូទៅនៃសមុទ្រ ការស្ទង់និងគូរផែនទីបាតសមុទ្រជាដើម។ លើសពីនេះទៅទៀត នាវានេះក៏បានបំពាក់ឧបករណ៍ប្រមូលសំណាកទំនើប ដែលអាចធ្វើការស្ទង់ពិនិត្យសារធាតុសមុទ្រនិងជីវសាស្ត្រសមុទ្រក្នុងពេលធ្វើនាវាចរណ៍ផងដែរ ៕

Share this story on

Messenger Pinterest LinkedIn