ភាសាខ្មែរ

មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ

criPublished: 2022-04-08 15:27:25
Share
Share this with Close
Messenger Pinterest LinkedIn

នៅព្រឹកថ្ងៃទី ៨ ខែមេសា មហាសន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានប្រារព្ធឡើងយ៉ាងអធិកអធមនៅវិមានសភាប្រជាជននាទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៧ ឆ្នាំ ព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានប្រារព្ធឡើងដោយជោគជ័យ ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនទាំងក្នុងប្រទេសចិននិងពិភពលោក។ រំឮកឡើងវិញពីដំណើរត្រៀមរៀបចំដ៏វិសេសវិសាលក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ យើងមិនត្រឹមតែទទួលបានក្តីរីករាយពីភាពជោគជ័យក្នុងការតស៊ូប៉ុណ្ណោះទេ ថែមទាំងទទួលបានទ្រព្យសម្បត្តិខាងស្មារតីដ៏សម្បូរបែប និងបទពិសោធដ៏មានតម្លៃពីការតស៊ូ ដែលមានតម្លៃគួរជាទីថែរក្សា និងបន្តវេន។ លោកបានបូកសរុបលទ្ធផលការងារជាបួនចំណុច៖

ទី១ ប្រកាន់ខ្ជាប់នូវការដឹកនាំជាឯកភាពរបស់បក្ស។ ទី២ ប្រកាន់ខ្ជាប់ការប្រមូលកម្លាំងធ្វើរឿងធំនិងសំខាន់។ ទី៣ ប្រកាន់ខ្ជាប់ការបង្ការនិងឆ្លើយតបដោយម្ចាស់ការទៅនឹងហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ។ ទី៤ ប្រកាន់ខ្ជាប់ការរួមបញ្ចូលគ្នារវាងការរៀបចំការប្រកួតជាមួយការបម្រើប្រជាជននិងការជំរុញការអភិវឌ្ឍ។

លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ចូរយើងរួមសាមគ្គីគ្នាឱ្យកាន់តែស្អិតល្មួតនៅជុំវិញគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បន្តវេនស្មារតីនៃកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង និងឆ្ពោះទៅមុខយ៉ាងស្វាហាប់ដើម្បីសម្រេចគោលដៅមួយសតវត្សទី ២ និងឆ្ពោះទៅរកការសម្រេចក្តីសុបិនចិនស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញប្រកបដោយជំនឿចិត្តនិងក្តីក្លាហានកាន់តែមុតមាំ៕

Share this story on

Messenger Pinterest LinkedIn