ភាសាខ្មែរ

លោកWang Yiរដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកEmmanuelBonneទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបារាំង

criPublished: 2022-04-08 15:17:34
Share
Share this with Close
Messenger Pinterest LinkedIn

លោកWang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកEmmanuel Bonneទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីបារាំង ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអ៊ុយក្រែន។

លោកEmmanuel Bonneបានថ្លែងថា ភាគីបារាំងប្រកាន់ខ្ជាប់គោលនយោបាយការទូតដ៏ឯករាជ្យម្ចាស់ការជាប់ជានិច្ច មិនធ្លាក់ចុះឡូហ្ស៊ីករបស់ក្រុមនយោបាយនោះឡើយ។ជានិច្ចកាល ភាគីបារាំងតែងតែខិតខំបង្កើតនិងគាំពារសន្តិភាព ហើយបានិងកំពុងធ្វើការប្រាស្រ័យទាក់ទងជាមួយភាគីនានា រួមមានភាគីរុស្ស៊ីជាដើមស្តីពីបញ្ហាសំខាន់ជុំវិញការសម្រេចបាននូវអព្យាក្រឹតភាព និងទទួលការធានារ៉ាប់រងខាងសន្តិសុខជាដើមរបស់អ៊ុយក្រែន។

ជាការឆ្លើយតប លោកWang Yiបានលើកឡើងថា យើងសុទ្ធតែរំពឹងពីការឈប់បាញ់គ្នាក្នុងពេលឆាប់ៗ ដើម្បីស្តារសន្តិភាពឡើងវិញ ហើយខិតខំប្រឹងប្រែងតាមវិធីរបស់ខ្លួនដើម្បីសម្រេចគោលដៅនេះ។ទន្ទឹមនឹងនេះ ចិនសម្គាល់ថា ភាគីនានាគួរបង្កើតបរិយាកាសនិងល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ការជំរុញការចរចាដោយសន្តិភាព៕

Share this story on

Messenger Pinterest LinkedIn