ភាសាខ្មែរ

ក្រសួងការបរទេសចិនបង្ហាញថា ចិនមានឆន្ទៈរួមសហការជាមួយនូវែលសេឡង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតខ្ពស់ប្រកបដោយគុណភាពខ្ពស់

criPublished: 2022-04-08 12:49:02
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី ៧ ខែមេសា ពិធីសារស្តីពីការលើកកម្ពស់កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-នូវែលសេឡង់បានចូលជាធរមាន។ ទាក់ទិននឹងករណីនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃដដែលនោះថា ប្រទេសចិនមានក្តីសោមនស្សរីករាយនិងពេញចិត្តព្រមទាំងសូមសម្តែងការអបអរសាទរចំពោះការចូលជាធរមានជាផ្លូវការនូវពិធីសារស្តីពីការលើកកម្ពស់កម្រិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-នូវែលសេឡង់ ។

លោក Zhao Lijian បានបន្តថា ពិធីសារនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតខ្ពស់ស្របទៅតាមច្បាប់កំណត់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិក្នុងសម័យទំនើបដែលឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-នូវែលសេឡង់ ហើយសម្រេចបាននូវការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពថែមទៀតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-នូវែលសេឡង់ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលអាចផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសទាំងពីរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវការប្រាស្រ័យទាក់ទងគ្នាផ្នែកពាណិជ្ជកម្មនិងការវិនិយោគ ក៏ដូចជាលំនឹងកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ។

Share this story on

Messenger Pinterest LinkedIn