ភាសាខ្មែរ

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀតឱ្យសហរដ្ឋអាមេរិកធ្វើការស្រាយបំភ្លឺលម្អិតនិងគ្រប់ជ្រុងជ្រោយចំពោះសកម្មភាពយោធាជីវសាស្រ្តរបស់ខ្លួន

criPublished: 2022-04-08 11:52:29
Share
Share this with Close
Messenger Pinterest LinkedIn

ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៧ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានដាស់តឿនជាថ្មីម្តងទៀតឱ្យសហរដ្ឋអាមេរិកធ្វើការស្រាយបំភ្លឺលម្អិតនិងគ្រប់ជ្រុងជ្រោយចំពោះសកម្មភាពយោធាជីវសាស្រ្តរបស់ខ្លួន ហើយបញ្ឈប់ការប្រឆាំងឯកតោភាគីចំពោះការបង្កើតយន្តការត្រួតពិនិត្យពហុភាគី ដើម្បីស្តារទំនុកចិត្តរបស់សហគមន៍អន្តរជាតិឡើងវិញចំពោះអាមេរិកដែលអនុវត្តតាមអនុសញ្ញា ។

តាមការផ្សាយដំណឹងឱ្យដឹងថា កិច្ចប្រជុំការងារត្រៀមរៀបចចំមហាសន្និបាតពិនិត្យពិភាក្សាអំពី "អនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្ត" កំពុងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ហើយរុស្ស៊ីបានចោទប្រកាន់ថាសហរដ្ឋអាមេរិកបានធ្វើសកម្មភាពយោធាជីវសាស្រ្តនៅអ៊ុយក្រែនគឺរំលោភលើ "អនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្ត"។ ចំណែកសហរដ្ឋអាមេរិកវិញបានបន្តចោទប្រកាន់រុស្ស៊ីពីការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយថែមទាំងបានចាត់ទុកការរិះគន់របស់សហគមន៍អន្តរជាតិចំពោះសហរដ្ឋអាមេរិកដែលប្រឆាំងដោយឯកតោភាគីចំពោះការបង្កើតយន្តការត្រួតពិនិត្យនៃ"អនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្ត"ថាជា "ការមួលបង្កាច់ប្រវត្តិសាស្ត្រ"ទៀតផង ។

Share this story on

Messenger Pinterest LinkedIn