ភាសាខ្មែរ

រុស្ស៊ីសម្រេចចិត្តបញ្ចប់សមាជិកភាពរបស់ខ្លួនក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី៧ ខែមេសានេះតទៅ

criPublished: 2022-04-08 11:53:36
Share
Share this with Close
Messenger Pinterest LinkedIn

ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី៧ ខែមេសាដោយអះអាងថា រុស្ស៊ីសម្គាល់ឃើញថា សេចក្តីសម្រេចចិត្តដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី៧ ខែមេសា ស្តីពីការព្យួរសមាជិកភាពរបស់រុស្ស៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាជំហានខុសច្បាប់និងធ្វើឡើងក្នុងចេតនានយោបាយ។

សេចក្តីថ្លែងការណ៍នេះបានចែងថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តបញ្ចប់សមាជិកភាពរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២២នេះតទៅ ។

Share this story on

Messenger Pinterest LinkedIn