ភាសាខ្មែរ

អង្គការសុខភាពពិភពលោក៖ប្រជាជនអាហ្វ្រិកលើសពី២ភាគ៣មានលទ្ធភាពបានឆ្លងជំងឺ កូវីដ១៩អស់ហើយ

criPublished: 2022-04-08 11:48:14
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី៧ ខែមេសា នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញដែលបើកធ្វើនៅទីក្រុងប្រ៊ាហ៊្សាវីល រដ្ឋធានីកុងហ្គោ លោកMatshidiso Rebecca Moetiប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាហ្វ្រិកបានដកស្រង់របាយការណ៍សិក្សាស្រាវជ្រាវមួយនៃអង្គការសុខភាពពិភពលោកថា ចំនួនករណីឆ្លងជំងឺកូវីដ១៩ពិតប្រាកដនៅអាហ្វ្រិកគឺលើសពីចំនួនករណីឆ្លងដែលបានរាយការណ៍ ផ្លូវការយ៉ាងច្រើន ពោលគឺមានប្រជាជនអាហ្វ្រិកលើសពី២ភាគ៣មានលទ្ធភាពបានឆ្លងជំងឺកូវីដ១៩អស់ហើយ។

តាមរបាយការណ៍ដែលចេញផ្សាយដោយទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំតំបន់អាហ្វ្រិកបានឱ្យដឹងថា ករណីឆ្លងជំងឹកូវីដ១៩សរុបនៅអាហ្វ្រិកបានលើសពី១១៥០ម៉ឺនករណី ករណីស្លាប់សរុបលើសពី២៥ម៉ឺននាក់៕

Share this story on

Messenger Pinterest LinkedIn