ភាសាខ្មែរ

អង្គការសុខភាពពិភពលោកអំពាវនាវឱ្យពន្លឿនប្រតិបត្តិការការពារសុខភាពរបស់មនុស្សនិងភពផែនដី

criPublished: 2022-04-07 15:46:34
Share
Share this with Close
Messenger Pinterest LinkedIn

ក្នុងឱកាសទិវាសុខភាពពិភពលោកថ្ងៃទី៧ ខែមេសាឈានចូលមកដល់ អង្គការសុខភាពពិភពលោកបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៦ខែមេសា ដោយអំពាវនាវឱ្យគ្រប់គ្នាពន្លឿនប្រតិបត្តិការការពារសុខភាពរបស់មនុស្សនិងភពផែនដី។

ទិវាសុខភាពពិភពលោកឆ្នាំនេះ ធ្វើក្រោមប្រធានបទ"ភពផែនដីរបស់យើង សុខភាពរបស់យើង"។ ក្នុងសេចក្តីប្រកាសនេះ អង្គការសុខភាពពិភពលោកបានលើកឡើងនូវការពិតជាច្រើនអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសុខភាពមនុស្សនិងភពផែនដី។

សេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថា ការស្តារឡើងវិញរបស់ពិភពលោកបន្ទាប់ពីជំងឺកូវីដ-១៩ គួរតែជាការស្ដារឡើងវិញបែបបៃតង ពោលគឺត្រូវការពារធម្មជាតិ ហើយធ្វើឱ្យវាក្លាយទៅជាប្រភពនៃសុខភាពមនុស្ស ត្រូវអភិវឌ្ឍប្រព័ន្ធស្បៀងអាហារដែលប្រកបដោយភាពរឹងមាំ និងនិរន្តរភាព និងត្រូវកសាងទីក្រុងដែលមានផាសុកភាពសម្រាប់ការរស់នៅជាដើម៕

Share this story on

Messenger Pinterest LinkedIn