ភាសាខ្មែរ

ក្រសួងការបរទេសចិនឆ្លើយតបចំពោះករណីស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិលនៅឃុំប៊ូកា ប្រទេសអ៊ុយក្រែនថា ការចោទប្រកាន់ណាមួយសុទ្ធតែត្រូវផ្អែកលើការពិត

criPublished: 2022-04-07 15:45:59
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី ៦ ខែមេសា ពេលឆ្លើយតបនឹងសំណួរអំពីករណីស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិលនៅឃុំប៊ូកា ប្រទេសអ៊ុយក្រែន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការចោទប្រកាន់ណាមួយសុទ្ធតែត្រូវផ្អែកលើការពិត មុនពេលទទួលបានការសន្និដ្ឋានពាក់ព័ន្ធនៃការស៊ើបអង្កេត បណ្តាភាគីនានាគួរតែរក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងការចោទប្រកាន់ដោយគ្មានហេតុផល។

សូមបញ្ជាក់ថា មានការផ្សាយដំណឹងថា នៅឃុំប៊ូកា ប្រទេសអ៊ុយក្រែន កើតមានករណីដែលជនស៊ីវិលត្រូវសម្លាប់។ ភាគីអ៊ុយក្រែនបានថ្លែងថា នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី ចំណែកឯភាគីរុស្ស៊ីវិញបានថ្លែងថា នេះជារឿងកំប្លែងដែលដឹកនាំនិងសម្តែងដោយប្រទេសលោកខាងលិច។

ជុំវិញករណីនេះ លោក Zhao Lijian បានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនស៊ីវិលដែលរងគ្រោះថ្នាក់។ ភាគីចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម ៦ ចំណុច ដើម្បីបន្ធូរបន្ថយស្ថានការណ៍មនុស្សធម៌របស់អ៊ុយក្រែន ព្រមនិងបានចាត់វិធានការជាក់ស្តែងក្នុងការផ្តល់ជំនួយឧបត្ថម្ភផ្នែកមនុស្សធម៌ជាបន្ទាន់ដល់ភាគីអ៊ុយក្រែនផងដែរ៕

Share this story on

Messenger Pinterest LinkedIn