ភាសាខ្មែរ

ប្រទេសអ៊ីរ៉ង់ថ្លែងថា ប្រសិនបើការចរចានុយក្លេអ៊ែរឈានដល់កិច្ចព្រមព្រៀង នោះខ្លួននឹងកាត់បន្ថយចំនួនម៉ាស៊ីន centrifuge

criPublished: 2022-04-07 15:47:10
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី ៦ ខែមេសា លោកMohammad Eslami ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់បានថ្លែងថា ប្រសិនបើភាគីពាក់ព័ន្ធនៃការចរចាអំពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឈានដល់គំនិតឯកភាពរួម នោះអ៊ីរ៉ង់នឹងកាត់បន្ថយចំនួនម៉ាស៊ីន centrifuge និងកម្រិតនៃការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូម។

ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់នៅថ្ងៃដដែលនោះ លោក Eslami បានថ្លែងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានឈានដល់នៅឆ្នាំ ២០១៥ បានកំណត់ពីចំនួននៃម៉ាស៊ីន centrifuge របស់អ៊ីរ៉ង់។ ប្រសិនបើការចរចាអំពីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបើកធ្វើនៅក្រុងវីយែន រដ្ឋធានីអូទ្រីសអាចឈានដល់កិច្ចព្រមព្រៀង នោះអ៊ីរ៉ង់នឹងអនុវត្តតាមការកំណត់មួយនេះ ៕

Share this story on

Messenger Pinterest LinkedIn