ភាសាខ្មែរ

អាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែនថ្លែងថានឹងស្វែងរកការចរចាទោះបីមានលទ្ធភាពតិចតួចយ៉ាងណាក៏ដោយ

criPublished: 2022-04-07 15:24:00
Share
Share this with Close
Messenger Pinterest LinkedIn

សេតវិមានអាមេរិកបានប្រកាសកាលពីថ្ងៃទី៦ ខែមេសាថា នឹងដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី ដែលបូករួមទាំងមេដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលនិងគ្រឹះស្ថានហិរញ្ញវត្ថុសំខាន់ៗរបស់រុស្ស៊ី ព្រមទាំងសាច់ញាតិរបស់ពួកគេផងដែរ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែនបានផ្សាយដំណឹងកាលពីថ្ងៃទី៦ ខែមេសាថាពេលទទួលបទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានតួកគី លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា ទោះបីជាមានលទ្ធភាពតិចតួចយ៉ាងណាក៏ដោយ ក៏អ៊ុយក្រែននៅតែស្វែងរកការចរចាជាមួយរុស្ស៊ី បើមិនដូច្នេះទេ វានឹងពិបាកណាស់ក្នុងការបញ្ចប់សង្រ្គាម។

Share this story on

Messenger Pinterest LinkedIn