ភាសាខ្មែរ

ក្រសួងការបរទេសចិនថ្លែងថា វីរុសកូវីដ ១៩ គ្មានការរើសអើងទេ ប៉ុន្តែសង្គមអាមេរិកមានការរើសអើង

criPublished: 2022-04-07 15:15:38
Share
Share this with Close
Messenger Pinterest LinkedIn

ទាក់ទិននឹង«របាយការណ៍ស្តីពីការរីករាលដាលនៃជំងឺកូវីដ១៩របស់ជនក្រីក្រអាមេរិក » លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ៦ ខែមេសាថា រដ្ឋាភិបាល និងសង្គមរបស់សហរដ្ឋអាមេរិកមានចេតនាធ្វើព្រងើយកន្តើយចំពោះជនក្រីក្រ និងជនជាតិភាគតិច ហើយការរើសអើងបែបនេះបានប៉ះពាល់ដល់សិទ្ធិរបស់ពួកគេក្នុងការទទួលបានការព្យាបាល ។ ដូចដែលបានចែងក្នុងទំព័រដំបូងនៃរបាយការណ៍នេះ វីរុសកូវីដ ១៩ គ្មានការរើសអើងទេ ប៉ុន្តែសង្គមអាមេរិកមានការរើសអើង។

តាមការផ្សាយដំណឹងឱ្យដឹងថា «របាយការណ៍ស្តីពីការរីករាលដាលនៃជំងឺកូវីដ១៩របស់ ជនក្រីក្រអាមេរិក » គឺត្រូវបានចងក្រងដោយអង្គការសិទ្ធិនិងផលប្រយោជន៍របស់ជនក្រីក្រអាមេរិក និងសេដ្ឋវិទូរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។

លោក Zhao Lijian បានបន្តថា របាយការណ៍នេះបានចែងថា អត្រាសរុបនៃចំនួនអ្នកស្លាប់ដោយសារការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងស្រុកក្រីក្ររបស់សហរដ្ឋអាមេរិកគឺត្រូវជាជិតពីរដងនៃស្រុកអ្នកមាន ហើយស្រុកចំនួន ៣០០ ដែលមានអត្រាស្លាប់ខ្ពស់បំផុតមានចំនួនប្រជាជនគិតជាមធ្យម ៤៥% រស់នៅក្រោមបន្ទាត់ក្រីក្រ។

Share this story on

Messenger Pinterest LinkedIn