ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានឆន្ទៈក្នុងការជំរុញការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី៦ខែមេសាថា ប្រទេសចិនសូមវាយតម្លៃខ្ពស់ចំពោះការបង្ហាញអាកប្បកិរិយាជាវិជ្ជមានរបស់លោក Greenspan អគ្គលេខាធិការសន្និបាតពាណិជ្ជកម្មនិងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ(UNCTAD )ចំពោះគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល ភាគីចិនរំពឹងថាអាចបង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រជាមួយ UNCTAD ដើម្បីជំរុញការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមនេះ ក្នុងន័យរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល។
តាមការផ្សាយដំណឹងឱ្យដឹងថា លោក Greenspan បានថ្លែងកាលពីពេលថ្មីៗនេះថា គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ដោយបានលើកឡើងក្របខ័ណ្ឌគោលការណ៍និងទិសដៅអាទិភាពមួយចំនួន ដែលមានអំណោយផលដល់ការសម្រេចបាននូវរបៀបវារៈសម្រាប់ការអភិវឌ្ឍជានិរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ។ UNCTAD ទន្ទឹងរង់ចាំពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលលើការស្រាវជ្រាវ ការវាយតម្លៃ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាដើមនៃគម្រោងជាក់លាក់ ៕