ភាសាខ្មែរ

លោក Wang Yi ពិភាក្សាតាមទូរស័ព្ទជាមួយលោក Yair Lapidដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល

criPublished: 2022-04-07 13:15:25
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី៦ ខែមេសា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Yair Lapidដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលតាមការណាត់។

ថ្លែងក្នុងកិច្ចជំនួប លោក Yair Lapid បានលើកឡើងថា ប្រទេសអ៊ីស្រាអែលបានចាត់ទុកចិនជាមិត្តភក្តិ ហើយជានិច្ចកាលគឺអនុវត្តគោលនយោបាយចិនតែមួយចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតមក គោលជំហរនេះមិនដែលផ្លាស់ប្តូរឡើយ ហើយបានក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនងជាមួយចិន។អ៊ីស្រាអែលរំពឹងពីការរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗជាមួយប្រទេសចិន។

ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត ៣០ ឆ្នាំមក ជាពិសេសគឺចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រកបដោយភាពច្នៃប្រឌិតមក កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីអ៊ីស្រាអែល ដើម្បីដើរតួនាទីនៃឧត្តមភាពបំពេញបន្ថែមគ្នាផ្នែកសេដ្ឋកិច្ចរបស់ភាគីទាំងពីរក្រោមការណែនាំនៃគំនិតឯកភាពគ្នាដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ និងចាត់ទុកកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មីជាក្បាលម៉ាស៊ីនដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីរីកចម្រើនទៅមុខនិងទទួលបានលទ្ធផលថ្មីៗថែមទៀត។

ភាគីទាំងពីរបានយល់ព្រមជាឯកច្ឆន្ទថានឹងពន្លឿនការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបញ្ជូនសញ្ញាស្តីពីការរំពឹងទុកនិងសញ្ញាវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកដែលកំពុងងើបឡើងវិញក្រោយបានជួបការលំបាកយ៉ាងច្រើន។

Share this story on

Messenger Pinterest LinkedIn