ភាសាខ្មែរ

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលអាមេរិកលក់អាវុធទៅឱ្យតៃវ៉ាន់ថា ភាគីចិនថ្កោលទោសយ៉ាងខ្លាំង ហើយនឹងចាត់វិធានការយ៉ាងដាច់ណាត់

criPublished: 2022-04-07 11:30:57
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី៦ ខែមេសា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានសួរថា នាពេលថ្មីនេះ ទីភ្នាក់កងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបានចេញផ្សាយដំណឹងថា ក្រសួងការបរទេសអាមេរិកបានអនុម័តឱ្យលក់អាវុធនិងបរិក្ខារៈពាក់ព័ន្ធទៅឱ្យតៃវ៉ាន់។សូមសួរថា តើភាគីចិនមានការឆ្លើយតបយ៉ាងម៉េចចំពោះរឿងនេះ?

លោកZhao Lijianបានលើកឡើងថា អាមេរិកបានលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់ប្រទេសចិនជាការល្មើសយ៉ាងធ្ងន់ធ្ងរនឹងគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំង៣រវាងប្រទេសចិននិងអាមេរិក ជាពិសេស គឺលើ្មសនឹងការកំណត់នៃសេចក្តីប្រកាស “១៧ សីហា” នេះបានបំផ្លាញយ៉ាងខ្លាំងនូវអធិបតេយ្យភាពនិងផលប្រយោជន៍អភិវឌ្ឍន៍ដោយសន្តិសុខរបស់ប្រទេសចិន ហើយក៏បំផ្លាញយ៉ាងខ្លាំងនូវទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក ព្រមទាំងសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតនិងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះករណីនេះ៕

Share this story on

Messenger Pinterest LinkedIn