កងទ័ពនេប៉ាល់ចាប់ផ្តើមបោសសម្អាតកាកសំណល់ម្តងទៀតលើកំពូលភ្នំចំនួន ៤ បូករួមទាំងភ្នំអេវឺរេស
កងទ័ពនេប៉ាល់បានប្រកាសកាលពីថ្ងៃទី ៥ ខែមេសាថា ក្រុមអ្នកឡើងភ្នំចំនួន ៣ ក្រុម ដែលដឹកនាំដោយកងទ័ពនេប៉ាល់នឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី ៦ ខែមេសា ដើម្បីបោសសម្អាតកាកសំណល់លើកំពូលភ្នំខ្ពស់ចំនួន ៤ បូករួមទាំងភ្នំអេវឺរេសដែលជាកំពូលភ្នំខ្ពស់បំផុតលើពិភពលោកផងដែរ។
តាមការឧទ្ទេសនាមឱ្យដឹងថា សកម្មភាពបោសសម្អាតនឹងបញ្ចប់នៅចុងខែឧសភាខាងមុខ ។ ក្នុងចំណោមកាកសំណល់ដែលប្រមូលបាន សំណល់ដែលអាចរំលាយបាននឹងត្រូវកប់ ហើយសំណល់ដែលមិនអាចរំលាយបាននឹងត្រូវយកទៅកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញ។
សូមបញ្ជាក់ថា ដោយសារមានការកើនឡើងនៃកាកសំណល់នៅលើកំពូលភ្នំនៅតំបន់ភ្នំអេវឺរេស ដូច្នេះកងទ័ពនេប៉ាល់បានចាប់ផ្តើមធ្វើសកម្មភាពបោសសម្អាតកំពូលភ្នំពីឆ្នាំ ២០១៩មក ។