ភាសាខ្មែរ

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកVahagn Khachaturya ប្រធានាធិបតីអាមេនីផ្ញើលិខិតទៅវិញទៅមកដើម្បីសម្តែងការអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេនី

criPublished: 2022-04-06 15:08:41
Share
Share this with Close
Messenger Pinterest LinkedIn

នៅថ្ងៃទី៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកVahagn Khachaturya ប្រធានាធិបតីអាមេនីបានផ្ញើលិខិតទៅវិញទៅមកដើម្បីសម្តែងការអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ថ្លែងក្នុងលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងអាមេនីគឺជាដៃគូសហប្រតិបត្តិការមេត្រីភាពជាប្រពៃណី។ ក្នុងអំឡុងពេល ៣០ ឆ្នាំចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសចិននិងអាមេនីបានរក្សានូវនិន្នាការអភិវឌ្ឍន៍ដែលប្រកបដោយភាពរឹងមាំនិងស្ថិរភាព។ លោកបានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេនី ហើយមានឆន្ទៈធ្វើការខិតខំប្រឹងប្រែងរួមជាមួយលោកប្រធានាធិបតី Khachaturya ដោយចាត់ទុកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេនី និងកិច្ចសហប្រតិបត្តិការរវាងទ្វេភាគីលើគ្រប់វិស័យឱ្យទទួលបានផ្លែផ្កាកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ចំណែកលោក Khachaturya បានថ្លែងក្នុងសារលិខិតថា លោកមានឆន្ទៈរួមគ្នាជាមួយលោកXi Jinping ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងស្ថិរភាពនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការមេត្រីភាពរវាងអាមេនីនិងចិន និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

Share this story on

Messenger Pinterest LinkedIn