ភាសាខ្មែរ

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះលោក Aleksandar Vucic ដែលបន្តអាណត្តិជាប្រធានាធិបតីស៊ែប៊ី

criPublished: 2022-04-06 14:28:25
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី៥ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះលោក Aleksandar Vucic ដែលបន្តអាណត្តិជាប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី។

លោក Xi Jinping បានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងស៊ែប៊ី បានរក្សានូវនិន្នាការអភិវឌ្ឍន៍យ៉ាងផុលផុស។ ទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរមានភាពរឹងមាំ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានសមិទ្ធផលជាផ្លែផ្កា។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ស៊ែប៊ី និងថែរក្សាទំនាក់ទំនងការងារល្អនិងមិត្តភាពជាមួយលោកប្រធានាធិបតី Vucic ។ ខ្ញុំមានឆន្ទៈរួមសហការជាមួយលោកប្រធានាធិបតី Vucic ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តផ្នែកនយោបាយរវាងភាគីទាំងពីរ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងវិស័យផ្សេងៗ ដើម្បីណែនាំទំនាក់ទំនងចិន-ស៊ែប៊ី ឱ្យទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់ និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

Share this story on

Messenger Pinterest LinkedIn