ភាសាខ្មែរ

ធនាគារពិភពលោកសម្រួលបញ្ចុះការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកមកនៅត្រឹម ៥%

criPublished: 2022-04-06 13:56:44
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី ៥ ខែមេសា តាមម៉ោងក្នុងតំបន់ ធនាគារពិភពលោកបានប្រកាសថា ដោយសារតែរងផលប៉ះពាល់ពីការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន បានជាសម្រួលបញ្ចុះការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ ២០២២ ដែលបានលើកឡើងកាលពីខែតុលាឆ្នាំ២០២១ ពី៥.៤%មកនៅត្រឹម៥%វិញ។

ធនាគារពិភពលោកក៏បានបង្ហាញដែរថា ប្រសិនបើឥទ្ធិពលនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តអូសបន្លាយទៀត ហើយរដ្ឋាភិបាលនៃប្រទេសនានាមិនអាចឆ្លើយតបដោយមានប្រសិទ្ធភាព នោះ ការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចនឹងត្រូវបញ្ចុះមកត្រឹម ៤%ជាអប្បបរមា ។

Share this story on

Messenger Pinterest LinkedIn