ភាសាខ្មែរ

តំណាងចិនថ្លែងថា៖ ការឈប់បាញ់និងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនគឺជាបំណងប្រាថ្នាយ៉ាងទទូចរបស់ភាគីចិន

criPublished: 2022-04-06 13:55:23
Share
Share this with Close
Messenger Pinterest LinkedIn

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបើកចំហស្តីពីស្ថានការណ៍អ៊ុយក្រែនកាលពីថ្ងៃទី ៥ខែមេសា ។ លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអធិប្បាយពីគោលជំហររបស់ប្រទេសចិនស្តីពីស្ថានការណ៍អ៊ុយក្រែនបច្ចុប្បន្នដោយសង្កត់ធ្ងន់ថា ការជំរុញការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍នៅអ៊ុយក្រែន និងការឈប់បាញ់និងបញ្ចប់សង្គ្រាមគឺជាការរំពឹងទុកយ៉ាងទទូចរបស់សហគមន៍អន្តរជាតិ ហើយវាក៏ជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រទេសចិនដែរ។

លោក Zhang Jun បានគូសបញ្ជាក់ថា ប្រទេសចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ការសន្ទនា និងការចរចាគឺជាមធ្យោបាយតែមួយគត់សម្រាប់ការបើកទ្វារនៃសន្តិភាព។ សហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌនិងបរិយាកាសដែលមានអំណោយផលសម្រាប់ការចរចាទ្វេភាគី និងបើកលំហសម្រាប់ដោះស្រាយបញ្ហាតាមវិធីនយោបាយ។

លោក Zhang Jun បានបន្តថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាមនុស្សធម៌នៅអ៊ុយក្រែន ហើយគាំទ្រចំពោះរាល់គំនិតផ្តួចផ្តើម និងវិធានការដែលមានអំណោយផលដល់ការបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន។

Share this story on

Messenger Pinterest LinkedIn