ភាសាខ្មែរ

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកស្រី Melanie Jolyរដ្ឋមន្ត្រីការបរទេសកាណាដា

criPublished: 2022-04-06 14:03:04
Share
Share this with Close
Messenger Pinterest LinkedIn

កាលពីថ្ងៃទី ៥ ខែមេសា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេសកាណាដាតាមការណាត់។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រជាជនចិននិងកាណាដាមានការប្រាស្រ័យទាក់ទងដ៏មេត្រីភាពយ៉ាងយូរអង្វែង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងកាណាដាបានរងការប៉ះពាល់យ៉ាងខ្លាំងក្លា ដោយសាររឿងលោកស្រី Meng Wanzhou នេះជារឿងដែលយើងមិនចង់មើលឃើញទេ។

លោក Wang Yi បានថ្លែងទៀតថា ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងរវាងចិននិងកាណាដាតាមមុំយុទ្ធសាស្ត្ររយៈពេលវែង។ ស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្នមិនសមស្របនឹងផលប្រយោជន៍របស់ភាគីទាំងពីរនោះទេ ភាគីកាណាដាគួរតែប្រឈមមុខនឹងបញ្ហាយ៉ាងត្រឹមត្រូវ ហើយដើរទៅរកទិសដៅតែមួយជាមួយភាគីចិន។ លោក Wang Yi បានលើកឡើងនូវសំណើ ៣ ចំណុចអំពីបញ្ហានេះ៖

ទីមួយគឺត្រូវចាត់ទុកប្រទេសចិនក្នុងផ្លូវវិជ្ជមាននិងសត្យានុម័ត ហើយអនុវត្តគោលនយោបាយចំពោះប្រទេសចិនដែលប្រកបដោយស្ថិរភាពនិងភាពប្រាកដប្រជា។ ទីពីរគឺត្រូវគោរពផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា និងមិនបង្កឧបសគ្គថ្មីចំពោះទំនាក់ទំនងរវាងចិននិងកាណាដា។ ទីបីគឺត្រូវប្រកាន់ខ្ជាប់នូវភាពឯករាជ្យនិងម្ចាស់ការ លុបបំបាត់ការជ្រៀតជ្រែកពីខាងក្រៅដែលគ្មានការចាំបាច់។

ជាការឆ្លើយតប លោកស្រី Melanie Joly បានថ្លែងថា ទំនាក់ទំនងរវាងកាណាដានិងចិន មានមូលដ្ឋានរឹងមាំ។ ក្នុងមួយរយៈពេលកន្លងទៅនេះ ទំនាក់ទំនងរវាងកាណាដានិងចិនស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ ភាគីកាណាដាមានឆន្ទៈរាប់អានគ្នាដោយស្មោះត្រង់និងគោរពគ្នាទៅវិញទៅមកជាមួយភាគីចិន ហើយប្រកាន់ស្មារតីដែលសម្លឹងមើលទៅមុខ ដើម្បីជំរុញទំនាក់ទំនងរវាងកាណាដានិងចិនឱ្យត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវវិញជាបណ្តើរៗ ដើម្បីកសាងទំនាក់ទំនងទ្វេភាគីឱ្យមានភាពកាន់តែរឹងមាំ៕

Share this story on

Messenger Pinterest LinkedIn