លោក Putin ថ្លែងថា រុស្ស៊ីនឹងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការនាំចេញស្បៀងអាហារទៅកាន់បរទេស
លោក Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី ៥ ខែមេសាថា រុស្ស៊ីនឹងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការនាំចេញស្បៀងអាហារទៅកាន់បរទេសនៅឆ្នាំ២០២២នេះ ជាពិសេសចំពោះប្រទេសដែលប្រកាន់អាកប្បកិរិយាអរិភាពយ៉ាងច្បាស់ចំពោះរុស្ស៊ី ។ រុស្ស៊ីនឹងព្យាយាមកាត់បន្ថយការពឹងផ្អែកលើការនាំចូលផ្នែកកសិឧស្សាហកម្មនិងឧស្សាហកម្មនេសាទជាដើម។
លោកស្រី von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៥ ខែមេសាថា គណៈកម្មាធិការសហភាពអឺរ៉ុបបានលើកឡើងពីផែនការដាក់ទណ្ឌកម្មជុំថ្មី ដើម្បីហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី និងមិនអនុញ្ញាតឱ្យនាវារុស្ស៊ីចូលចតនៅកំពង់ផែនៃសហភាពអឺរ៉ុបជាដើម ។