ប្រធានាធិបតីហ្វីលីពីនថ្លែងថា៖ ជំនួយសាងសង់ស្ពានរបស់ប្រទេសចិនបានជំរុញការលើកម្ពស់កម្រិតហេដ្ឋារចនាសម្ព័ន្ធស្នូលនៃប្រទេសហ្វីលីពីន
ថ្ងៃទី ៥ខែមេសា ពិធីដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេBinondo-Intramuros ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំពោះប្រទេសហ្វីលីពីនបានប្រារព្ធធ្វើឡើងនៅទីក្រុងម៉ានីល។ពេលអញ្ជើញចូលរួមក្នុងពិធីនេះ លោក Duterte ប្រធានាធិបតីហ្វីលីពីនបានថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសចិនដោយលើកឡើងថា គម្រោងនេះបានជំរុញការលើកកម្ពស់កម្រិតហេដ្ឋារចនាសម្ព័ន្ធស្នូលនៃប្រទេសហ្វីលីពីន។
លោក Duterteបានថ្លែងទៀតថា គម្រោងនេះនឹងមានអំណោយផលដល់ការសម្រួលចរាចរណ៍នៅតំបន់ម៉ានីលឱ្យទៅមកដោយរលូន និងផ្តល់ភាពងាយស្រួលដល់ការទៅមករបស់ប្រជាជន ក៏ដូចជានឹងជួយជំរុញការស្តារសេដ្ឋកិច្ចនៃប្រទេសហ្វីលីពីនឡើងវិញផងដែរ។