ភាសាខ្មែរ

មន្ត្រីសហភាពអឺរ៉ុប៖ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងបង្កជាឧបសគ្គដល់សកម្មភាពសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបតាមវិធីជាច្រើន

criPublished: 2022-04-06 11:25:09
Share
Share this with Close
Messenger Pinterest LinkedIn

លោក Valdis Dombrovskisអនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងកាលពីថ្ងៃទី ៥ខែមេសាថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារពិភពលោកហើយវាកំពុងបង្កជាឧបសគ្គនៃសកម្មភាពសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបតាមរយៈផ្លូវផ្សេងៗ។

កិច្ចប្រជុំនៃរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសមាជិកសហភាពអឺរ៉ុបបានបើកធ្វើក្នុងប្រទេសលុចសំបួរកាលពីថ្ងៃទី៥ខែមេសា ដោយផ្តោតលើស្ថានភាពសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងវិធីសាស្រ្តសម្រាប់ឆ្លើយតបផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។ លោក Valdis Dombrovskis

បានថ្លែងក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំថា ហិរញ្ញវត្ថុសាធារណៈរបស់សហភាពអឺរ៉ុបបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចនឹងនាំឱ្យឱនភាពថវិកាកើនឡើង។ សហភាពអឺរ៉ុបកំពុងប្រើប្រាស់ឧបករណ៍ពាក់ព័ន្ធដើម្បីជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។

Share this story on

Messenger Pinterest LinkedIn