ភាសាខ្មែរ

លោកWang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកKulebaរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន

criPublished: 2022-04-05 14:34:18
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី៤ខែមេសា លោកWang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកKulebaរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនតាមការណាត់។ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍អ៊ុយក្រែន។

ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោកKulebaបានលើកឡើងថា ភាគីអ៊ុយក្រែនយកចិត្តទុកដាក់ដល់កម្លាំងឥទ្ធិពលនិងកិត្យានុភាពអន្តរជាតិរបស់ប្រទេសចិន ហើយរីករាយរក្សាការប្រាស្រ័យទាក់ទងជាមួយភាគីចិន រំពឹងទុកថា ភាគីចិនអាចបន្តដើរតួនាទីដ៏សំខាន់ក្នុងការបញ្ចប់សង្រ្គាមលើកនេះ។

ជាការឆ្លើយតប លោកWang Yiបានថ្លែងថា អាកប្បកិរិយារបស់ចិនក្នុងបញ្ហាអ៊ុយក្រែនគឺជំរុញឱ្យធ្វើការចរចាសន្តិភាព។គោលដៅតែមួយគត់ដែលប្រទេសចិនរំពឹងទុកយ៉ាងស្មោះគឺសន្តិភាព។ ភាគីចិនសូមស្វាគមន៍ចំពោះការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ទោះបីជាមានការលំបាកខ្លាំងយ៉ាងណានិងមានការខ្វែងគំនិតច្រើនយ៉ាងណាក៏ដោយ ក៏ត្រូវប្រកាន់ខ្ជាប់នូវទិសដៅធំនៃការចរចាសន្តិភាព រហូតដល់សម្រេចការឈប់បាញ់គ្នានិងទទួលបានសន្តិភាព ។

លោកKulebaបានថ្លែងថា ភាគីអ៊ុយក្រែននៅតែធ្វើកិច្ចខិតខំប្រឹងប្រែងដដែល ដើម្បីធ្វើការចរចាសន្តិភាពជាមួយភាគីរុស្ស៊ី រហូតដល់រកបានមធ្យោបាយដោះស្រាយយូរអង្វែង អ៊ុយក្រែនរីករាយក្លាយជាខ្លោងទ្វាររបស់អឺរ៉ុប៕

Share this story on

Messenger Pinterest LinkedIn