ភាសាខ្មែរ

ឆ្នាំនេះ នៅទូទាំងសហរដ្ឋអាមេរិកបានកើតហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចំនួន១រយ១៩លើក គ្រាន់តែនៅចុងសប្តាហ៍មុនក៏មានមនុស្ស៥៣នាក់ស្លាប់និងរងរបួស

criPublished: 2022-04-05 14:22:00
Share
Share this with Close
Messenger Pinterest LinkedIn

គិតមកទល់ថ្ងៃទី៤ខែមេសាតាមម៉ោងក្នុងតំបន់ ហេតុការណ៍បាញ់ប្រហារដែលកើតឡើងកាលពីថ្ងៃទី៣ខែមេសានៅកណ្តាលក្រុង Sacramento នៃរដ្ឋ California របស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់និង១២នាក់រងរបួស ។ តាមទិន្នន័យនៃវេបសាយ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង”ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកឱ្យដឹងថា ហេតុការណ៍នេះជាហេតុការណ៍មួយក្នុងចំណោមហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំចំនួន១១៩លើកដែលកើតឡើងនៅទូទាំងសហរដ្ឋអាមេរិកគិតមកទល់បច្ចុប្បន្ននេះនៅឆ្នាំនេះ ។ គ្រាន់តែនៅចុងសប្តាហ៍ដែលទើបកន្លងផុតនេះ នៅទូទាំងសហរដ្ឋអាមេរិកក៏មានមនុស្សចំនួន៥៣នាក់បានរងរបួសឬស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារ ។

តាមទិន្នន័យបង្ហាញឱ្យដឹងថា ចុងសប្តាហ៍ដែលមានសភាពការណ៍ធ្ងន់ធ្ងរបំផុតគឺពីរអាទិត្យមុន កាលនោះ បានកើតហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំនៅរដ្ឋចំនួន៩ទូទាំងសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស៨នាក់ស្លាប់និងជាង៦០នាក់រងរបួស ។

Share this story on

Messenger Pinterest LinkedIn