ភាសាខ្មែរ

តំបន់ជាច្រើននៃប្រទេសចិនធ្វើសកម្មភាពបុណ្យឆេងម៉េង ដើម្បីសម្តែងការនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរសបដិវត្តន៍ដែលបានពលីជីវិត

criPublished: 2022-04-05 14:36:04
Share
Share this with Close
Messenger Pinterest LinkedIn

វេលាម៉ោង៣និង២០នាទីថ្ងៃទី៥ ខែមេសា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានទទួលរដូវកាលឆេងម៉េង ។បុណ្យឆេងម៉េងជាថ្ងៃបុណ្យដើម្បីរំលឹកដូនតា ប្រជាជនសែនដូនតានិងរំលឹកបុព្វបុរសដែលបានពលីជីវិត បានឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីនិងមនោសញ្ចេតនាជនជាតិដ៏ពិសេសនិងសំបូរបែប ដែលបានរួមបញ្ចូលនូវទំនៀមទម្លាប់នៃតំបន់ជាច្រើនរបស់ប្រទេសចិន និងបន្តវេនវប្បធម៌និងទំនៀមទម្លាប់បុណ្យឆេងម៉េងរយៈពេលជាងមួយពាន់ឆ្នាំ ។

ខណៈពេលបុណ្យឆេងម៉េងបានចូលមកដល់ កងទ័ពនានានៃប្រទេសចិនបានធ្វើសកម្មភាពរំលឹក ដើម្បីសម្តែងការនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរសបដិវត្តន៍ដែលបានពលីជីវិត ។ នៅសួនផ្នូរទុក្ករបុគ្គលនិងលំនៅដ្ឋានចាស់នៃវីវជនបង្រ្កាបគ្រឿងញៀនជាដើម ប្រជាជននៃតំបន់នានាបានធ្វើសកម្មភាពរំលឹកគ្រប់បែបយ៉ាង ដើម្បីសម្តែងការនឹករលឹកចំពោះបុព្វបុរសដែលបានពលីជីវិតនិងសម្តែងការគោរពចំពោះវីរជន ៕

Share this story on

Messenger Pinterest LinkedIn