ភាសាខ្មែរ

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបថ្លែងថា ប្រទេសសម្ព័ន្ធអារ៉ាប់ត្រៀមលក្ខណៈសម្រាប់ធ្វើជាអ្នកសម្របសម្រួលនៃកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន

criPublished: 2022-04-05 14:25:48
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី៤ ខែមេសា លោក Shoukry រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីបបានថ្លែងនៅក្រុងម៉ូស្គូថា ប្រទេសសម្ព័ន្ធអារ៉ាប់បានត្រៀមលក្ខណៈសម្រាប់ធ្វើជាអ្នកសម្របសម្រួលនៃកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងន័យជំរុញដំណើរចរចា បញ្ឈប់ការប៉ះទង្គិចយោធាក្នុងពេលឆាប់ឈ និងឈានដល់គម្រោងដោះស្រាយដោយសន្តិវិធី ។

នៅថ្ងៃដដែល លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានជួបពិភាក្សាជាមួយក្រុមទំនាក់ទំនងរបស់សម័្ពន្ធអារ៉ាប់អំពីបញ្ហាអ៊ុយក្រែន ដើម្បីពិគ្រោះពិភាក្សាអំពីស្ថានការណ៍អ៊ុយក្រែន ។

ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំធ្វើបន្ទាប់ពីបញ្ចប់កិច្ចជំនួប លោក Shoukry បានថ្លែងថា គោលដៅរបស់ប្រទេសសម្ព័ន្ធអារ៉ាប់ គឺជំរុញឱ្យរុស្ស៊ីនិងអ៊ុយក្រែនធ្វើកិច្ចចរចាដោយផ្ទាល់ ។ សម្ព័ន្ធអារ៉ាប់មានការព្រួយបារម្ភចំពោះស្ថានភាពមនុស្សធម៌នៅតំបន់ប៉ះទង្គិច និងឥទ្ធិពលអវិជ្ជមានរបស់ការប៉ះទង្គិចចំពោះវិស័យសេដ្ឋកិច្ចសកល ក្នុងនោះបូករួមទាំងថាមពលនិងស្បៀងអាហារ ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែល លោក Lavrov បានថ្លែងថា រុស្ស៊ីសូមថ្លែងអំណរគុណចំពោះសេចក្តីសម្រេចចិត្តរបស់សម្ព័ន្ធអារ៉ាប់អំពីស្ថានការណ៍អ៊ុយក្រែន ។ គណប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនកំពុងបន្តធ្វើកិច្ចចរចាយ៉ាងមមាញឹកតាមរយៈវីដេអូ ល្គឹកណាកិច្ចចរចាទទួលបានលទ្ធផល នោះអ្នកដឹកនាំរបស់រុស្ស៊ីនិងអ៊ុយក្រែនប្រហែលនឹងធ្វើកិច្ចជំនួប ។ព្រមពេលជាមួយគ្នានេះ លោកក៏បានលើកឡើងថា ការដាក់ទណ្ឌកម្ម “ខុសច្បាប់និងមិនដែលមានក្នុងប្រវត្តិសាស្ត្រ”របស់ប្រទេសលោកខាងលិច បាននិងកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ៕

Share this story on

Messenger Pinterest LinkedIn