ភាសាខ្មែរ

តាមស្ថិតិជំហានដំបូងបង្ហាញថា លោក Aleksandar Vucic បានឈ្នះការបោះឆ្នោតប្រធានាធិបតីស៊ែប៊ី

criPublished: 2022-04-05 14:26:08
Share
Share this with Close
Messenger Pinterest LinkedIn

តាមលទ្ធផលស្ថិតិជំហានដំបូងដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ែប៊ីបានប្រកាសនៅយប់ថ្ងៃទី៤ខែមេសាឱ្យដឹងថា លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបច្ចុប្បន្ននេះបានឈ្នះការបោះឆ្នោតប្រធានាធិបតីដែលបានធ្វើឡើងកាលពីថ្ងៃទី៣ខែមេសា ពោលគឺបានជាប់ឆ្នោតបន្តអាណត្តិជាប្រធានាធិបតីទៀត ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ែប៊ីបានថ្លែងកាលពីថ្ងៃទី៤ខែមេសាថា តាមស្ថិតិចំពោះសន្លឹកឆ្នោតលើសពី៩៦ភាគរយឱ្យដឹងថា អត្រាទទួលសន្លឹកឆ្នោតរបស់លោក Aleksandar Vucic ក្នុងការបោះឆ្នោតប្រធានាធិបតីគឺ៥៨.៥៩ភាគរយ ដោយសារលោកទទួលបានសន្លឹកឆ្នោតលើសពី៥០ភាគរយក្នុងការបោះឆ្នោតជុំទីមួយ បានជាលោក Aleksandar Vucic បានឈ្នះការបោះឆ្នោតប្រធានាធិបតី ។

យប់ថ្ងៃទី៣ខែមេសា លោក Aleksandar Vucic បានថ្លែងសុន្ទរកថានៅក្រុង Belgrade ថា លោកនឹងបន្តខិតខំប្រឹងប្រែងក្នុងការកសាងទំនើបភាវូបនីយកម្មប្រទេសជាតិ ទាក់ទាញការវិនិយោគបរទេស ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពផងដែរ ។

Share this story on

Messenger Pinterest LinkedIn