ភាសាខ្មែរ

ស្ថាបនិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក៖ សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping គឺសំខាន់ណាស់ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមធ្យោបាយតែមួយគត់សម្រាប់មនុស្សជាតិសម្រេចសន្តិភាពនិងវិបុលភាព

criPublished: 2022-01-18 10:34:19
Share
Share this with Close
Messenger Pinterest LinkedIn

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២០ បានបើកធ្វើតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៧ ខែមករា។ ថ្លែងក្នុងកិច្ចប្រជុំ លោក Klaus Martin Schwab ស្ថាបនិកនិងជាប្រធានប្រតបិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping ដោយគូសបញ្ជាក់ថា ប្រឈមមុខនឹងបញ្ហាបច្ចុប្បន្ន កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមធ្យោបាយតែមួយគត់សម្រាប់មនុស្សជាតិសម្រេចសន្តិភាពនិងវិបុលភាព។

លោក Klaus Martin Schwab បានឯកភាពទាំងស្រុងចំពោះសុន្ទរកថារបស់លោក Xi Jinping ស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិដែលថ្លែងនៅប្រទេសស្វ៊ីសកាលពីខែមករាឆ្នាំ ២០១៧ ថា៖ បច្ចុប្បន្ន យើងចាំបាច់ត្រូវរួមសាមគ្គីកម្លាំងទាំងអស់ ជំរុញសេដ្ឋកិច្ចសកលអោយវិវឌ្ឍរីកចម្រើនទៅកាន់ទិសដៅដែលកាន់តែប្រកបដោយភាពធន់ ភាពបរិយាប័ន្ននិងនិរន្តរភាព មនុស្សជាតិត្រូវពួតដៃប្រកៀកស្មាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗនាពេលបច្ចុប្បន្ន៕

Share this story on

Messenger Pinterest LinkedIn