ភាសាខ្មែរ

ជំនួយបន្ទាន់ជាស្បៀងអាហាររបស់ចិនបានប្រគល់ទៅឱ្យស៊ីរី

criPublished: 2022-01-17 11:04:49
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៦ ខែមករា ពិធីប្រគល់និងទទួលជំនួយឧបត្ថមបន្ទាន់ជាស្បៀងអាហាររបស់ប្រទេសចិនជូនចំពោះប្រទេសស៊ីរីបានធ្វើឡើងនៅទីក្រុងដាម៉ាសរដ្ឋធានីប្រទេសស៊ីរី លោក FengBiao ឯកអគ្គរដ្ឋទូតចិនប្រចាំស៊ីរីនិងលោក KhalidHobba ប្រធានអឌ្ឍចន្ទក្រហមអារ៉ាបររបស់ប្រទេសស៊ីរីបានអញ្ជើញចូលរួមពិធីនិងចុះហត្ថលេខាលើលិខិតប្រគល់និងទទួល។

លោក FengBiao បានថ្លែងក្នុងពិធីនោះថា ជំនួយបន្ទាន់ជាអង្ករដែលចិនសន្យាផ្តល់ជូនស៊ីរីបានបញ្ចប់ការប្រគល់-ទទួលរួចហើយ ដែលបានបង្ហាញពីចំណងមិត្តភាពដ៏ស៊ីជម្រៅរបស់ប្រជាជនចិនចំពោះប្រជាជនស៊ីរី សង្ឃឹមថាជំនួយជាស្បៀងអាហារទាំងនេះអាចដើរតួនាទីវិជ្ជមានក្នុងការបន្ថូរបន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស៊ីរី។

លោក KhalidHobba បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយបន្ទាន់ជាស្បៀងអាហារដល់ស៊ីរី ។លោកបានថ្លែងថា បន្ទាប់ពីការផ្ទុះវិបត្តិនៅស៊ីរីមក ប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ជាច្រើនលើកដល់ស៊ីរី ប្រជាជនស៊ីរីចងចាំពីគុណបំណាប់ទាំងនេះជានិច្ច៕

Share this story on

Messenger Pinterest LinkedIn