ភាសាខ្មែរ

ក្រសួងការបរទេសចិន៖ ពិភពលោករំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានត្រៀមខ្លួនរួចហើយ

criPublished: 2022-01-15 12:32:24
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៤ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ពិភពលោកមានការរំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានត្រៀមខ្លួនរួចហើយ ។ ការងារត្រៀមរៀបចំគ្រប់ផ្នែកសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានសម្រេចជាមូលដ្ឋានរួចហើយ ។

ថ្ងៃទី១០ ខែមករា តាមម៉ោងអាមេរិកខាងជើង នៅកីឡាដ្ឋានក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ទីចាត់ការទូទៅប្រចាំនៅអាមេរិកខាងជើងរបស់ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើសកម្មភាពផ្សព្វផ្សាយការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមួយលើក ប្រជាពលរដ្ឋអាមេរិកជាច្រើនបាននាំគ្នាសម្តែងការរំពឹងទុកនិងសេចកី្តជូនពរចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ ទាក់ទិងនឹងរឿងនេះ លោកWang Wenbin បានថ្លែងថា ៖

“ ខ្ញុំបានចាប់អារម្មណ៍ដល់វីដេអូឃ្លីបនៃសកម្មភាពលើកនេះ នៅកន្លែងធ្វើសកម្មភាព ពោរពេញទៅដោយបរិយាកាសប្រពៃណីចិននិង ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ទស្សនិកជនអាមេរិកបានឆ្លើយតបយ៉ាងកក់ក្តៅចំពោះសកម្មភាពលើកនេះ ។ ភាពជោគជ័យរបស់សកម្មភាពលើកនេះបានបង្ហាញយ៉ាងពេញលេញថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងជាព្រឹតិ្តការណ៍ដ៏ឱឡារិកនៃអត្តពលិកនៃការប្រកួតកីឡាអូឡាំពិករដូវរងានិងអ្នកនិយមចូលចិត្តលេងកីឡាព្រិលទឹកកកនៅទូទាំងពិភពលោក ហើយបានបង្ហាញពីក្តីបំណងរួមរបស់ប្រជាពលរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិដែលមានរំពឹងទុកយ៉ាងរាក់ទាក់កកក្តៅចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងផងដែរ ។

លោកWang Wenbin បានគូសបញ្ជាក់ថា ប្រទេសចិនជឿជាក់ថា ក្រោមការណែនាំពីស្មារតីនៃកីឡាអូឡាំពិក និងកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាភាគីនានា ប្រទេសចិនពិតជានឹងប្រគល់ជូនការប្រកួតកីឡាអូឡាំពិកដ៏ឱឡារិកប្រកបដោយភាពសាមញ្ញ សុវត្ថិភាពនិងអស្ចារ្យមួយឱ្យពិភពលោក ដើម្បីបំពេញបន្ថែមសាមគ្គីភាព ជំនឿចិត្តនិងកម្លាំងកាន់តែខ្លាំងក្លាដល់ពិភពលោកដែលបាននិងកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ៕

Share this story on

Messenger Pinterest LinkedIn