ភាសាខ្មែរ

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិននិងលោកBonneទីប្រឹក្សាប្រធានាធិបតីបារាំងទទួលបន្ទុកកិច្ចការបរទេសធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាយុទ្ធសាស្រ្តរវាងចិននិងបារាំង

criPublished: 2022-01-14 15:32:17
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៣ខែមករា លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិននិងលោកBonneទីប្រឹក្សាប្រធានាធិបតីបារាំងទទួលបន្ទុកកិច្ចការបរទេសបានធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាយុទ្ធសាស្រ្តរវាងចិននិងបារាំងលើកទី២២នៅក្រុងអ៊ូស៊ីខេត្តជាំងស៊ូប្រទេសចិន។ភាគីទាំងពីរបានធ្វើការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅនិងផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះក្នុងរយៈពេលដ៏យូរ ដោយបានឯកភាពគ្នាថា ចិននិងបារាំងមានការយល់ឃើញដូចគ្នាឬប្រហាក់ប្រហែលគ្នាក្នុងបញ្ហាសំខាន់ៗមួយចំនួន មានការរំពឹងទុករួមចំពោះការបង្កើនទំនាក់ទំនងទ្វេភាគី ហើយរីករាយពង្រីកតួនាទីជំរុញខាងយុទ្ធសាស្រ្តនៃការទូតរបស់ប្រមុខរដ្ឋថែមមួយកម្រិតទៀត ផ្តោតសំខាន់ទៅលើតួនាទីជាសសរទ្រូងនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់ជំរុញទំនាក់ទំនងទ្វេភាគី ពង្រីកតួនាទីគំរូនៃទំនាក់ទំនងរវាងចិននិងបារាំងសម្រាប់ជំរុញទំនាក់ទំនងរវាងចិននិងអឺរ៉ុប ហើយចាត់ទុកការធ្វើជាប្រធានផ្លាស់វេននៃសហភាពអឺរ៉ុបរបស់បារាំងជាកាលានុវត្តភាពមួយ ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងបារាំង ក៏ដូចជាទំនាក់ទំនងរវាងចិននិងអឺរ៉ុបឱ្យវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយភាពរឹងមាំនិងស្ថិរភាព។

លោកវ៉ាងអ៊ីបានរំពឹងថា ភាគីអឺរ៉ុបអាចប្រកាន់ខ្ជាប់គោលនយោបាយចំពោះប្រទេសចិនយ៉ាងសកម្មនិងប្រាកដប្រជា។ ជាការឆ្លើយតប លោកBonneថ្លែងថា អឺរ៉ុបនឹងបន្តប្រកាន់ខ្ជាប់ភាពម្ចាស់ការខាងយុទ្ធសាស្រ្ត អឺរ៉ុបនិងចិនមិនគួរតតាំងគ្នាទេ កាន់តែមិនគួរបដិបក្ខគ្នាទៀត តែគឺត្រូវបន្តធ្វើជាដៃគូសហប្រតិបត្តិការដែលមានស្តង់ដារខ្ពស់។ ភាគីបារាំងយោគយល់ពីភាពសំខាន់និងរសើបនៃបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ នឹងគោរពតាមគោលការណ៍ចិនតែមួយ ៕

Share this story on

Messenger Pinterest LinkedIn