ភាសាខ្មែរ

ទំហំនាំចេញនាំចូលរបស់ចិនក្នុងឆ្នាំ២០២១បានកើនលើសពី៦ទ្រីលានដុល្លារអាមេរិកជាលើកដំបូង

criPublished: 2022-01-14 15:33:27
Share
Share this with Close
Messenger Pinterest LinkedIn

ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី១៤ខែមករា លោកLiKuiwenអ្នកនាំពាក្យអគ្គនាយកដ្ឋានគយចិនបានធ្វើបទបង្ហាញពីសភាពការណ៍នាំចេញនាំចូលខាងពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិននាឆ្នាំ២០២១។

តាមស្ថិតិនៃគយចិនបានឱ្យដឹងថា នៅឆ្នាំ២០២១ ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនបានឡើងដល់៣៩.១ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង២១.៤%បើប្រៀបធៀបនឹងឆ្នាំ២០២០ ។ ក្នុងនោះ ទំហំនាំចេញសម្រេចបាន២១.៧៣ទ្រីលានយាន់ប្រាក់ចិន កើនឡើង២១.២% ទំហំនាំចូលសម្រេចបាន១៧.៣៧ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង២១.៥%។

នៅឆ្នាំ២០២១ បើគិតជាប្រាក់ដុល្លារអាមេរិក ទំហំនាំចេញនាំចូលរបស់ចិនបានកើនលើសពី៦ទ្រីលានដុល្លារអាមេរិកជាលើកដំបូង៕

Share this story on

Messenger Pinterest LinkedIn