ភាសាខ្មែរ

#CCFRComment#បទវិភាគ៖សហរដ្ឋអាមេរិកដែលងប់ងល់នឹង"ការទូតបែបគំរាមកំហែង"ពិតជានឹងទទួលលទ្ធផលដ៏អាក្រក់ជាក់ជាមិនខាន

criPublished: 2022-01-14 11:25:04
Share
Share this with Close
Messenger Pinterest LinkedIn

នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកបានមួលបង្កាច់ជាសាធារណៈជាច្រើនលើកនូវវិធានការតបតវិញដ៏ត្រឹមត្រូវរបស់ចិនចំពោះលីទុយអានីថា ជា"ការទូតបែបគំរាមកំហែង" ។ នេះគឺជាកលល្បិចនយោបាយរបស់អាមេរិកសម្រាប់គាំទ្រអាជ្ញាធរលីទុយអានី ហើយរួមផ្សំជាមួយការប៉ុនប៉ង"ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន"ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ។ ការយក"ការទូតបែបគំរាមកំហែង"ធ្វើជាលេស ដើម្បីបំភ្លៃការពិតទាំងស្រុងចំពោះប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ពីភាពលាក់ពុតនិងភាពបោកបញ្ឆោតនៃការផ្តាច់ការខាងការបញ្ចេញមតិរបស់អាមេរិក ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងលីទុយអានីបានធ្លាក់ចូលក្នុងសភាពជាប់គាំងនាពេលបច្ចុប្បន្ននេះ អ្នកផងទាំងពួងបានដឹងច្បាស់ថា តើអ្នកណាត្រូវអ្នកណាខុស ។ រដ្ឋាភិបាលលីទុយអានីបានបំពានលើទំនុកចិត្តនិងបំផ្លាញគោលការណ៍ប្រទេសចិនតែមួយដែលបានរងការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ សហរដ្ឋអាមេរិកបានបិទស្លាក"ការទូតបែបគំរាមកំហែង"ទៅលើវិធានការដ៏ត្រឹមត្រូវរបស់ប្រទេសចិនសម្រាប់គាំពារអធិបតេយ្យភាពជាតិ ពោលគឺ បំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ។

បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា "ការទូតបែបគំរាមកំហែង" គឺជាប៉ាតង់របស់សហរដ្ឋអាមេរិក ។ គន្លឹះនៃគំនិតនេះ គឺ ដោយពឹងផ្អែកទៅលើការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្តតាមតម្រូវការរបស់អាមេរិកក្នុងន័យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកនិងគាំពារអនុត្តរភាពបែបអាមេរិក ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់គំរូដ៏ល្បីឈ្មោះស្តីពី"ការទូតបែបគំរាមកំហែង"ដល់ពិភពលោកតាមរយៈសកម្មភាពពីមួយលើកទៅមួយលើក ។

នៅខែធ្នូ ឆ្នាំ ២០២១ អាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា "សេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃវូអឺ"លើមូលដ្ឋានពាក្យភូតកុហកដោយយកបញ្ហា"សិទ្ធិមនុស្ស"ធ្វើជាលេស ប៉ុនប៉ងដាក់សម្ពាធទៅលើឧស្សាហកម្មកប្បាសនៃតំបន់ស៊ីនជាំង បង្ខំឱ្យសហគ្រាសអន្តរប្រទេសឈរនៅខាងណាមួយ ក៏ដូចជាសម្រេចបាននូវឧបាយកលរបស់ខ្លួនដែលប៉ុនប៉ង"ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន"ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេសក្នុងក្របខណ្ឌកាន់តែធំ ។

បើនិយាយចំពោះសហរដ្ឋអាមេរិកដែលមានហ្សែនធ្វើអនុត្តរភាពតាំងពីកំណើតមក "ការទូតបែបគំរាមកំហែង" គឺជាឧបករណ៍នយោបាយរបស់ខ្លួនដែលមិនអាចឃ្លាតឆ្ងាយបាន ។ យ៉ាងណាមិញ ក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មដែលបានអនុវត្តពហុភាគីនិយម ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ សហរដ្ឋអាមេរិកបានអនុវត្ត"ការទូតបែបគំរាមកំហែង" គឺគ្មានច្រកចេញនោះទេ ។ ការពិតជាក់ស្តែងគ្រប់បែបយ៉ាងក៏បានបញ្ជាក់ដែរថា "ការទូតបែបគំរាមកំហែង"របស់អាមេរិកពិតជានឹងទទួលលទ្ធផលដ៏អាក្រក់ជាក់ជាមិនខាន ។

តើទីបំផុតនរណាកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល ? តើនរណាកំពុងបំផ្លិចបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់នៃពហុភាគីនិយម ? មិនបាច់និយាយក៏គេដឹងដែរ ។ សហរដ្ឋអាមេរិកមិនអាចធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាដោយពឹងផ្អែកលើ"ការទូតបែបគំរាមកំហែង"នោះឡើយ ផ្ទុយទៅវិញ វាបែរជានឹងធ្វើឱ្យខ្លួនឯងនៅឯកោពីពិភពលោកពីមួយថៃ្ងទៅមួយថៃ្ង ហើយនិងទទួលបរាជ័យនៅទីចុងបំផុត ៕

Share this story on

Messenger Pinterest LinkedIn