ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ចិននិងអាហ្វ្រិករាប់អានគ្នាដោយស្មើភាពនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ

criPublished: 2022-01-12 15:17:38
Share
Share this with Close
Messenger Pinterest LinkedIn

“កេនយ៉ានិងអាហ្វ្រិកត្រូវការមិត្តភក្តិដែលរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយយើងនិងសម្រេចគោលដៅនិងគោលបំណងរបស់យើង ។” នៅពេលអញ្ជើញចូលរួមពិធីបិទបញ្ចប់ការសាងសង់កំពង់ផែផ្ទុកប្រេងកាតក្រុងម៉មបាសាដែលទទួលសាងសង់ដោយភាគីចិនជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលទៅបំពេញទស្សនកិច្ចនៅប្រទេសកេនយ៉ានាពេលថ្មីៗកន្លងទៅនេះ លោក Uhuru Kenyatta ប្រធានាធិបតីកេនយ៉ាបានកោតសរសើរប្រទេសចិនដែលបានគាំទ្រការអភិវឌ្ឍរបស់កេនយ៉ា ព្រមទាំងចាត់ទុកប្រទេសចិនជា “””មិត្តភក្តិដ៏ពិតប្រាកដ” ។

ដូចផ្លូវដែកពីក្រុងម៉មបាសាដល់ក្រុងណៃរ៉ូប៊ីអ៊ីចឹង កំពង់ផែផ្ទុកប្រេងកាតក្រុងម៉មបាសាក៏ជាសំណង់ជានីមិត្តសញ្ញាក្នុងការស្តារសេដ្ឋកិច្ចជាតិកេនយ៉ាឡើងវិញ ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មី នឹងអាចសន្សំសំចៃថ្លៃហួសពេលកំណត់ដឹកជញ្ជូនប្រេងកាតលើសពី១១០លានយាន់ប្រាក់ចិនឱ្យកេនយ៉ាជារៀងរាល់ឆ្នាំ ។ នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀតក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងអាហ្វ្រិក ។

ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែមករា រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចនៅប្រទេសអេរីទ្រា កេនយ៉ានៃអាហ្វ្រិកខាងកើតនិងកូម័រនៅតំបន់ភាគខាងត្បូងនៃអាហ្វ្រិក ។ នេះជាប្រពៃណីការទូតរបស់ប្រទេសចិនដែលបានប្រកាន់ខ្ជាប់អស់រយៈពេល៣២ឆ្នាំ ពោលគឺរដ្ឋមន្ត្រីការបរទេសចិនតែងតែទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកនាដើមឆ្នាំថ្មី ។

ក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិក ភាគីចិនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងចំនួន១០លានដូសទៀតដល់កេនយ៉ា និងគាំទ្រកូម័រសម្រេចបាននូវគោលដៅឱ្យប្រជាពលរដ្ឋទាំងអស់បានចាក់វ៉ាក់សាំងគ្រប់ៗគ្នាក្នុងឆ្នាំនេះ ។

ក្នុងវិស័យជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ភាគីចិននិងកេនយ៉ាបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល វិនិយោគទុននិងកសិកម្មជាដើម ។ ភាគីចិនគាំទ្រភាគីកេនយ៉ាក្នុងការបង្កើតខ្សែក្រវាត់សេដ្ឋកិច្ចតាមបណ្តោយផ្លូវដែកនិងសួនឧស្សាហកម្ម ស្វាគមន៍ភាគីកេនយ៉ាប្រើប្រាស់ “ផ្លូវបៃតង”ដែលដឹកជញ្ជូនកសិផលអាហ្វ្រិកទៅប្រទេសចិនឱ្យបានល្អ ដើម្បីនាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់កាន់តែច្រើនឡើងៗទៅកាន់ទីផ្សារប្រទេសចិន ។

ផ្លូវដែកដែលមានប្រវែងជាង១ម៉ឺនគីឡូម៉ែត្រ ផ្លូវថ្នល់ដែលមានប្រវែងជិត១សែនគីឡូម៉ែត្រ ស្ពានចំនួនជិត១ពាន់ កំពង់ផែជិត១០០ និងមន្ទីរពេទ្យនិងសាលារៀនជាច្រើន។ល។ សមិទ្ធផលគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកពោលដូចខាងលើនេះបានបម្រើផលប្រយោជន៍របស់ប្រជាជនអាហ្វ្រិកឥតឈប់ឈរ ។ ពី “គំនិតផ្តួចផ្តើមទាំង៨”ដល់ “សំណង់ចំនួន៩” ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកអាចដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ? លោក Kenyatta ប្រធានាធិបតីកេនយ៉ាបាននិយាយពីមូលហេតុគន្លឹះគឺ “ប្រទេសចិនបានជួយយើងដោះស្រាយបញ្ហាយ៉ាងស្មោះស្ម័គ្រតាមរយៈការអនុវត្តជាក់ស្តែង” ហើយ“ចិននិងអាហ្វ្រិកគឺគោរពគ្នាទៅវិញទៅមកនិងរាប់អានគ្នាដោយស្មើភាព” ។

តាំងពីបុរាណកាលដល់បច្ចុប្បន្នកាល ចិនបាននាំមកនូវមិត្តភាពនិងទំនុកចិត្តដល់អាហ្វ្រិកជាប់រហូតមក ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកមិនអាចបំបែកបំបាក់ដោយកម្លាំងបរទេសណាមួយឡើយ។ ប្រទេសលោកខាងលិចដែលអះអាងថា “យកចិត្តទុកដាក់”ដល់អាហ្វ្រិក សូមខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជំរុញការអភិវឌ្ឍរបស់អាហ្វ្រិកតាមរយៈសកម្មភាពជាក់ស្តែងដូចប្រទេសចិនអញ្ចឹងដែរទៅ៕

Share this story on

Messenger Pinterest LinkedIn