ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ផ្សារណាត់នាំចេញនាំចូលចិនលើកទី 127 ជិតនឹងបើកធ្វើតាមអនឡាញ ពាណិជ្ជករបញ្ជាទិញនៅបរទេសអាចចូលទស្សនាពិព័រណ៌និងពិភាក្សាពីការបញ្ជាទិញបានគ្រប់ពេល

2020-06-10 16:12:34

ដោយរងឥទ្ធិពលពីជំងឺកូវីដ-19 ផ្សារណាត់នាំចេញនាំចូលចិនលើកទី 127 នឹងធ្វើតាមអនឡាញ ឆ្នាំនេះនឹងប្រើបច្ចេកទេសបណ្តាញអ៊ីនធឺណែត ដើម្បីធ្វើការទាក់ទងគ្នានិងការផ្សព្វផ្សាយជាទូទៅតាមរយៈGoogle និង Facebook ។ ដូចនេះ ពាណិជ្ជករបរទេសអាចចូលទស្សនាពិព័រណផ្សារណាត់បានគ្រប់ពេល ក៏ដូចជាពិភាក្សាអំពីការបញ្ជាទិញបានគ្រប់ពេល។

ក្រៅពីនេះ គណៈកម្មការរៀបចំផ្សារណាត់មិនកំណត់ចំនួននៃផលិតផលចូលរួមតាំងពិព័រណតាមអនឡាញទេ។ សហគ្រាសអាចតាំងបង្ហាញផលិតផលរបស់ខ្លួននិងធ្វើការផ្សព្វផ្សាយតាមគ្រប់បែបយ៉ាងទាំងរូបភាព វីដេអូ 3D ជាដើម។ ចំណែកឯព័ត៌មានលម្អិតនៃការផ្គត់ផ្គង់ផលិតផលនៃពាណិជ្ជករលក់ នឹងត្រូវបញ្ចូនទៅឱ្យក្រុមពាណិជ្ជករបញ្ជាទិញដែលត្រូវការផលិតផលទាំងនេះតែម្តង ដើម្បីជួយភាគីទាំងពីរឱ្យសម្រេចការធ្វើជំនួញ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ