ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ធនាគារពិភពលោក៖ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពថមថយធ្ងន់ធ្ងរបំផុតចាប់ពីសង្គ្រាមលោកលើកទី២

2020-06-09 14:59:56

ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពី« ការរំពឹងទុកនៃអនាគតសេដ្ឋកិច្ចពិភពលោក » កាលពីថ្ងៃទី ៨ ខែមិថុនា ថា សេដ្ឋកិច្ចពិភពលោកបានរងការវាយប្រហារយ៉ាងខ្លាំងពីជំងឺកូវីដ-19 តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចពិភពលោកឆ្នាំនេះនឹងធ្លាក់ចុះ 5.2% ដែលជាការធ្លាក់ចុះធ្ងន់ធ្ងរបំផុតបន្ទាប់ពីសង្គ្រាមលោកលើកទី ២ បើគិតតាមអត្រាផលិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៃអង្គភាពសេដ្ឋកិច្ចវិញ គឺនឹងថយចុះដល់កម្រិតឆ្នាំ 1870 ។

ធនាគារពិភពលោកបានយល់ឃើញថា បរិមាណតម្រូវការនិងការផ្គត់ផ្គង់ វិស័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុក្នុងស្រុកបានរងផលប៉ះពាល់ខ្លាំង តាមការប៉ាន់ប្រមាណ សកម្មភាពសេដ្ឋកិច្ចនៃអង្គភាពសេដ្ឋកិច្ចជឿនលឿន អាចនឹងថយចុះ 7%ក្នុងឆ្នាំ ២០២០។

ក្រៅពីនេះ បើតាមសេចក្តីថ្លែងការណ៍នៃគណៈកម្មាធិការប៉ាន់ប្រមាណពីដំណាក់កាលពាណិជ្ជកម្មនៃនាយកដ្ឋានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចជាតិអាមេរិកដែលទើបចេញផ្សាយកាលថ្ងៃទី ៨ ខែមិថុនាបានឱ្យដឹងថា បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះសាជាថ្មីក្នុងខែកុម្ភៈឆ្នាំនេះ។ នេះបានន័យថា ដំណាក់កាលកំណើនសេដ្ឋកិច្ចអាមេរិកដែលបានកើនឡើងរយៈពេល 128 ខែជាប់ៗជាប្រវត្តិសាស្ត្រ ត្រូវបានបញ្ចប់ដោយសារជំងឺកូវីដ-19 ៕ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ