តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើងឱ្យដឹងថា ចាប់ពីវេលាម៉ោង ១២ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០តទៅ ក្រសួងស្ថាប័នពាក់ព័ន្ធនៃកូរ៉េខាងជើង នឹងកាត់ផ្តាច់ទាំងស្រុង នូវខ្សែទូរស័ព្ទនៃការិយាល័យទំនាក់ទំនងរវាងកូរ៉េខាងជើង-កូរ៉េខាងត្បូង ខ្សែទូរស័ព្ទតំបន់សមុទ្រខាងកើតនិងខាងលិចរវាងកងទ័ពទាំងពីរ ខ្សែទូរស័ព្ទសាកល្បងអន្តរកូរ៉េ និងខ្សែទូរស័ព្ទបន្ទាន់រវាងទីស្នាក់ការទូទៅនៃមជ្ឈិមបក្សពលករកូរ៉េខាងជើងនិងទីស្តីការប្រធានាធិបតីកូរ៉េខាងត្បូង៕