ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រធានមន្ទីរហិរញ្ញវត្ថុហុងកុង៖ ឋានៈជាមជ្ឈមណ្ឌូលហិរញ្ញវត្ថុអន្តរជាតិរបស់ហុងកុងនឹងមិនប្រែប្រួលទេ

2020-06-08 15:34:21

លោក ChenMaobo ប្រធានមន្ទីរហិរញ្ញវត្ថុហុងកុងបានបង្ហោះអត្ថបទមួយក្រោមចំណងជើងថា « ក្តាប់ជាប់កាលានុវត្តភាព » តាមអនឡាញកាលពីថ្ងៃទី ៧ ខែមិថុនា ថា ការតាក់តែងច្បាប់សន្តិសុខជាតិពាក់ព័ន្ធនឹងហុងកុងបំពេញដោយទាន់ពេលវេលា នូវកង្វះខាតនៃប្រព័ន្ធច្បាប់ហុងកុង ដែលបាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីដល់ហុងកុង លោកមានជំនឿចិត្តយ៉ាងខ្លាំងចំពោះការដែលហុងកុងបន្តរក្សាឋានៈជាមជ្ឈមណ្ឌូលហិរញ្ញវត្ថុអន្តរជាតិ។

អត្ថបទបានបញ្ជាក់ថា ការសម្រេចចិត្តរបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិនអំពីការតាក់តែងច្បាប់ការពារសន្តិសុខជាតិនៅហុងកុង គឺក្នុងបំណងជំរុញឱ្យសង្គមហុងកុងស្តារសុខសន្តិភាពនិងស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗ។

អត្ថបទបានបន្ថែមទៀតថា កន្លងមកនេះ សហរដ្ឋអាមេរិកបានលើកឡើងនូវវិធានការដាក់ទណ្ឌកម្មចំពោះហុងកុង ឥទ្ធិពលជាក់ស្តែងនៃរឿងនេះគឺមានកម្រិត។ ហុងកុងជាមជ្ឈមណ្ឌូលពាណិជ្ជកម្មដុល្លារអាមេរិកធំទី ៣ លើលោក បានផ្តល់សេវាកម្មគ្រប់បែបយ៉ាងដល់បណ្តាសហគ្រាសតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសហគ្រាសអន្តរជាតិ ក្នុងវិស័យដូចជាការដាក់ទុនវិនិយោគ ការគ្រប់គ្រងទ្រព្បសម្បត្តិ ការធ្វើពាណិជ្ជកម្មនិងការទូទាត់ជាដើម ពោលគឺមានការទាក់ទងស្អិតល្មួតជាមួយសេដ្ឋកិច្ចពិភពលោកនិងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ វិធីណាមួយដែលចង់ប៉ះពាល់ប្រព័ន្ធហិរញ្ញវត្ថុហុងកុង អាចបណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោក ក្នុងនោះរួមទាំងទីផ្សារអាមេរិកផង សុទ្ធតែរងផលប៉ះពាល់យ៉ាងខ្លាំង សឹងតែកាត់បន្ថយជំនឿចិត្តនៃទីផ្សារអន្តរជាតិចំពោះការប្រើប្រាស់ដុល្លារអាមេរិក ក៏ដូចជាការកាន់កាប់មូលធនហិរញ្ញវត្ថុនៃអាមេរិក។ វិធានការជ្រុលហួសបែបនេះ សូម្បីចំពោះអាមេរិកផ្ទល់ ក៏មានហានិភ័យខ្លាំង រដ្ឋបាលពិសេសហុងកុងនឹងឆ្លើយតបដោយមធ្យ័ត៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ