ថ្ងៃទី ៧ ខែមិថុនា នាយកដ្ឋានជាតិចិនគ្រប់គ្រងរូបិយវត្ថុបានប្រកាសទិន្នន័យនៃទំហំបំរុងទុករូបិយវត្ថុរបស់ចិនប្រចាំខែឧសភា ឆ្នាំ ២០២០។ ស្ថិតិបានបង្ហាញឱ្យឃើញថា គិតត្រឹមចុងខែឧសភាកន្លងទៅនេះ ទំហំបំរុងទុករូបិយវត្ថុរបស់ចិនមានចំនួន 3101700 លានដុល្លាអាមេរិក បានកើនឡើង ៣ ភាគពាន់ ស្មើនឹង 10200 លានដុល្លាអាមេរិក បើប្រៀបធៀបនឹងខែមេសា។
អ្នកនាំពាក្យនាយកដ្ឋានជាតិចិនគ្រប់គ្រងរូបិយវត្ថុបានថ្លែងថា បច្ចុប្បន្ន សភាពការណ៍ជំងឺកូវីដ-19 និងសេដ្ឋកិច្ចពិភពលោកនៅតែធ្ងន់ធ្ងរនិងមានភាពស្មុគស្មាញ ហានិភ័យបណ្តាលមកពីនយោបាយភូមិសាស្ត្រកំពុងកើនឡើង ខណៈភាពកក្រើនរំពើកនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិកាន់តែខ្លាំងឡើងៗ។ ការងារបង្ការគ្រប់គ្រងជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ចិនកំពុងទទួលបានលទ្ធផលវិជ្ជមាន ការដំណើរការនៃសេដ្ឋកិច្ចចិនក៏បន្តងើបឡើងឈានទៅរកភាពប្រក្រតីវិញជាបណ្តើៗ។ សំដៅលើពេលអនាគត សេដ្ឋកិច្ចចិនសម្បូរសក្កតានុពល មានភាពរឹងមាំ អាចប្រែប្រួលតាមតម្រូវការ នយោបាយដែលអាចប្រើប្រាស់ក៏មានច្រើន ទាំងនេះអាចគាំទ្រទំហំរូបិយវត្ថុចិនបន្តរក្សាស្ថិរភាពជាទូទៅបាន៕