ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សេវា5Gរបស់ចិនត្រូវបានប្រើក្នុងវិស័យពាណិជ្ជកម្មរយៈពេលជាង១ឆ្នាំ ហើយការកសាងបណ្តាញអ៊ឺនធឺណេតក្នុងចិនបានពន្លឿនល្បឿន

2020-06-06 14:30:12

ការផ្តល់សេវា 5G ដើម្បីប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មនៃប្រទេសចិនបានឈានចូលគម្រប់ខួប ១ ឆ្នាំនៅថ្ងៃទី ៦ ខែមិថុនានេះ។ បច្ចុប្បន្ននេះ ការកសាងបណ្តាញអ៊ឺនធឺណេតសេវា 5 G របស់ប្រទេសចិនកំពុងពន្លឿនល្បឿនកាន់តែខ្លាំងឡើងៗ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺ បច្ចុប្បន្ន គ្រប់ទីកន្លែងរបស់ចិន ទាំងក្រុង ស្រុក ភូមិឃុំជនបទ កំពុងខិតខំកសាងបណ្តាញសេវា 5G ជាមួយគ្នា។ ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងនាពេលកន្លងនេះថា តាមការប៉ាន់ប្រមាណ នៅចុងឆ្នាំ2020 នេះ ចំនួនស្ថានីយប្រព័ន្ធសេវា 5G របស់ចិននឹងកើនដល់ជាង 6 សែន ដែលនឹងគ្រប់ដណ្តប់ទីក្រុង និងកន្លែងសំខាន់ៗនៃភូមិឃុំ-ស្រុក៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ