ភាសាខ្មែរ

ក្រសួងការបរទេសចិន៖ កាកបាទក្រហមចិនសម្រេចផ្តល់ជំនួយឧបត្ថមមនុស្សធម៌បន្ទាន់ជាសាច់ប្រាក់ចំនួន ១ សែនដុល្លារអាមេរិកជូនតុងហ្កា

criPublished: 2022-01-18 11:04:45
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ១៧ ខែមករា លោកZhaoLijian អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា កាកបាទក្រហមចិនសម្រេចផ្តល់ជំនួយឧបត្ថមមនុស្សធម៌បន្ទាន់ជាសាច់ប្រាក់ចំនួន ១ សែនដុល្លារអាមេរិកជូនតុងហ្កា។

លោកបានឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មានថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសភាពការណ៍រងគ្រោះនោះតុងហ្កា ដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើង។ ភាគីចិនសូមសម្តែងសមានចិត្តយ៉ាងជ្រាលជ្រៅនិងការសួរសុខទុក្ខយ៉ាងស្មោះចំពោះរដ្ឋាភិបាលនិងប្រជាជនតុងហ្កា។ កាកបាទក្រហមចិនបានសម្រេចផ្តល់ជំនួយឧបត្ថមមនុស្សធម៌បន្ទាន់ជាសាច់ប្រាក់ចំនួន ១ សែនដុល្លារអាមេរិកជូនតុងហ្កា។ ចិននឹងផ្តល់ជំនួយឧបត្ថម្ភបន្ថែមទៀតតាមលទ្ធភាពរបស់ខ្លួនទៅតាមសំណូមពររបស់ភាគីតុងហ្កា។ ចិនជឿថារដ្ឋាភិបាលនិងប្រជាជនតុងហ្កាមុខជានឹងយកឈ្នះក្នុងការប្រយុទ្ធជាមួយគ្រោះមហន្តរាយ ស្តារភូមិកំណើតឱ្យល្អឡើងវិញជាមិនខាន៕

Share this story on

Messenger Pinterest LinkedIn