ភាសាខ្មែរ

អ៊ីរ៉ង់ដាស់តឿនអាមេរិកធ្វើការសម្រេចចិត្តខាងនយោបាយលើបញ្ហាគន្លឹះនៃការចរចាអំពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់

criPublished: 2022-01-18 11:05:34
Share
Share this with Close
Messenger Pinterest LinkedIn

លោក SaeedKhatibzadeh អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី១៧ ខែមករាថា ការចរចារវាងភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់បានដើរដល់គំនិតឯកភាពលើវិស័យជាច្រើន ក៏ប៉ុន្តែ បញ្ហាគន្លឹះដូចជាការដកទណ្ឌកម្មពីអ៊ីរ៉ង់ជាដើម នៅមិនទាន់បានដោះស្រាយនោះទេ ដែលតម្រូវជាពិសេសឱ្យអាមេរិកធ្វើការសម្រេចចិត្តខាងនយោបាយ។

តាមការផ្សាយព័ត៌មានបានឱ្យដឹងថា លោកAntonyBlinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានថ្លែងនៅពេលថ្មីៗថា តើអាមេរិកនិងអ៊ីរ៉ង់នឹងអនុវត្តកិច្ចព្រមព្រៀងឡើងវិញឬអត់ រយៈពេលធ្វើការសម្រេចចិត្តសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ប្រសិនបើការចរចាទទួលបរាជ័យ អាមេរិកនិងសម្ព័ន្ធមិត្តនឹងរួមគ្នាគិតពិចារណាពីដំណោះស្រាយផ្សេង។ លោក Khatibzadeh បានឆ្លើយតបក្នុងសន្និសីទកាសែតនាថ្ងៃទី១៧ថា ស៊ីរ៉ង់ស្នើអាមេរិកឱ្យអនុវត្តសកម្មភាព ដោយផ្តោតសំខាន់លើដំណោះស្រាយអាចអនុវត្តបាន៕

Share this story on

Messenger Pinterest LinkedIn