ភាសាខ្មែរ

លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថា

criPublished: 2022-01-18 11:00:26
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ១៧ ខែមករានៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ ឈានទៅមុខយ៉ាងអង់អាច រួមគ្នាបង្កើតពិភពលោកដ៏ល្អបវរក្រោយបញ្ចប់ជំងឺឆ្លង»។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំ។ តើត្រូវធ្វើយ៉ាងណាដើម្បីយកឈ្នះលើជំងឺឆ្លង? តើត្រូវកសាងពិភពលោកក្រោយពីបញ្ចប់ជំងឺឆ្លងតាមរបៀបណា? ទាំងនេះគឺជាបញ្ហាសំខាន់ដែលប្រជាជននៃប្រទេសនានាលើពិភពលោកយកចិត្តទុកដាក់ដូចគ្នា ហើយក៏ជាបញ្ហាសំខាន់ដែលយើងចាំបាច់ត្រូវឆ្លើយតបជាបន្ទាន់ផងដែរ។

ទាក់ទិននឹងបញ្ហាទាំងនេះ លោក Xi Jinping បានលើកឡើងសំណើ ៤ ចំណុច៖ ទី១ ពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំងដើម្បីយកឈ្នះលើជំងឺឆ្លង។ ទី២ លុបបំបាត់ហានិភ័យគ្រប់ប្រភេទ ជំរុញការស្តារសេដ្ឋកិច្ចសកលឡើងវិញដោយនឹងនរ។ ទី៣ ផ្លោះរំលងគម្លាតធំខាងការអភិវឌ្ឍ ស្តារការអភិវឌ្ឍជាសកលឡើងវិញ។ ទី៤ លុបបំបាត់ចោលគំនិតសង្គ្រាមត្រជាក់ សម្រេចការរួមរស់នៅដោយសន្តិសហវិជ្ជមាន ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ៕

Share this story on

Messenger Pinterest LinkedIn