ភាសាខ្មែរ

លោក Xi Jinping ៖ ការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ឯការការអភិរក្សអេកូបរិស្ថានក៏មិនមានន័យថាត្រូវលះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ

criPublished: 2022-01-17 20:16:17
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៧ ខែមករានៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ ឈានទៅមុខយ៉ាងអង់អាច រួមគ្នាបង្កើតពិភពលោកដ៏ល្អបវរក្រោយបញ្ចប់ជំងឺឆ្លង»។

លោក Xi Jinping បានថ្លែងថា ៖ “ខ្ញុំតែងតែនិយាយថា ការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ ឯការការអភិរក្សអេកូបរិស្ថានក៏មិនមានន័យថាត្រូវលះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ។ ប្រទេសចិនប្រកាន់ខ្ជាប់ទស្សនៈដែលថា ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ បានជំរុញអភិរក្សនិងការគ្រប់គ្រងជាប្រព័ន្ធទាំងភ្នំ ទឹក ព្រៃ ដីស្រែ បឹងបួរ វាលស្មៅ និងវាលខ្សាច់ ចិនបានខិតខំពេញទំហឹងក្នុងការកសាងអេកូ-អរិយធម៌ ខិតខំពេញទំហឹងបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថាន ក៏ដូចជាខិតខំពេញទំហឹងដើម្បីកែលម្អបរិស្ថានធ្វើការ ផលិត និងជីវភាពរស់នៅរបស់ប្រជាជន៕

Share this story on

Messenger Pinterest LinkedIn