ភាសាខ្មែរ

សេដ្ឋកិច្ចចិនបានកើនឡើង8.1%ក្នុងឆ្នាំ២០២១

criPublished: 2022-01-17 15:21:01
Share
Share this with Close
Messenger Pinterest LinkedIn

តាមទិន្នន័យថ្មីបំផុតដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសនៅថ្ងៃទី១៧ ខែមករាបានឱ្យដឹងថា ឆ្នាំ២០២១ ទំហំសរុបនៃសេដ្ឋកិច្ចចិនមានដល់ទៅ 114.367 ទ្រីលាន(១១៤ ចុច ៣៦៧ ទ្រីលាន )យាន់ប្រាក់ចិន បានកើនឡើង 8.1% បើធៀបនឹងឆ្នាំ២០២០ ចំណែកកំណើនជាមធ្យមក្នុងរយៈពេល២ឆ្នាំគឺ 5.1% ពោលគឺផែនការ ៥ ឆ្នាំទី ១៤ របស់ចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ។

នៅឆ្នាំ២០២១ ប្រាក់ចំណូលអាចប្រើប្រាស់បានគិតជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់ចិនគឺ 35128 យាន់ប្រាក់ចិន បានកើនឡើង 9.1 % បើធៀបនឹងឆ្នាំ២០២០ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនិង សេដ្ឋកិច្ចជាតិកើនឡើងស្របពេលតែមួយ៕

Share this story on

Messenger Pinterest LinkedIn