ភាសាខ្មែរ

រដ្ឋធានីប្រទេសអ៊ីរ៉ាក់កើតមានការបំផ្ទុះ២ករណីបណ្តាលឱ្យមនុស្ស២នាក់រងរបួស

criPublished: 2022-01-17 14:53:38
Share
Share this with Close
Messenger Pinterest LinkedIn

យប់ថ្ងៃទី១៦ ខែមករា ការបំផ្ទុះ២ករណីបានកើតឡើងនៅកណ្តាលទីក្រុងបាកដាដ រដ្ឋធានីប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យមនុស្ស២នាក់រងរបួស។

យប់ថ្ងៃដដែល មជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មានសន្តិសុខអ៊ីរ៉ាក់ដែលទទួលខុសត្រូវចេញផ្សាយព័ត៌មានសន្តិសុខបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំផ្ទុះ២ករណីនេះស្ទើរតែកើតឡើងក្នុងពេលតែមួយ ទីតាំងដែលកើតមានការបំផ្ទុះគឺស្ថិតនៅក្បែរធនាគារ២កន្លែងដែលឋិតនៅកណ្តាលទីក្រុងបាកដាដ។ការបំផ្ទុះបណ្តាលឱ្យប្រជាជនអ៊ីរ៉ាក់២នាក់រងរបួសស្រាល ស្ថាប័នសន្តិសុខកំពុងធ្វើការស៊ើបអង្កេតចំពោះករណីបំផ្ទុះទាំង២លើកនេះ។

លោកAmrullahSalehប្រធានាធិបតីអ៊ីរ៉ាក់បានថោលទោសពីករណីបំផ្ទុះនេះតាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយសម្គាល់ថា នេះជា “បទឧក្រិដ្ឋភេរវកម្មនិយម”ដែលគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពជាតិ។

គិតមកដល់បច្ចុប្បន្ន គ្មានអង្គការឬបុគ្គលិកណាប្រកាសទទួលខុសត្រូវលើការបង្កការបំផ្ទុះទាំង២ករណីនេះទេ៕

Share this story on

Messenger Pinterest LinkedIn