ភាសាខ្មែរ

ជនសង្ស័យដែលចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកគឺជាពលរដ្ឋអង់គ្លេស

criPublished: 2022-01-17 14:01:47
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ១៦ ខែ មករា តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ជនសង្ស័យក្នុងករណីចាប់មនុស្សធ្វើជាចំណាប់ខ្មាំងដែលកើតឡើងនៅព្រះវិហារជនជាតិជ្វីហ្វស្ថិតនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកគឺជាពលរដ្ឋអង់គ្លេស ។ ក្នុងករណីចាប់ចំណាប់ខ្មាំងនេះ ចំណាប់ខ្លាំងទាំងអស់ត្រូវបានជួយសង្គ្រោះឯជនសង្ស័យបានត្រូវបាញ់សម្លាប់ ។

ការផ្សាយដំណឹងនេះបានដកស្រង់ព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានកំណត់អត្តសញ្ញណជនសង្ស័យគឺជាពលរដ្ឋអង់គ្លេសដែលមានអាយុ ៤៤ ឆ្នាំ ជនសង្ស័យនេះបានចូលដែនសហរដ្ឋអាមេរិកកាលពីពីរសប្តាហ៍មុន ។ អាជ្ញាធរអនុវត្តច្បាប់កំពុងវាយតម្លៃអំពីសុខភាពផ្លូវចិត្តរបស់បុរសនេះនិងស៊ើបអង្កេតថា តើគេមានទំនាក់ទំនងជាមួយក្រុមភេរវករឬដែរយ៉ាងណា ៕

Share this story on

Messenger Pinterest LinkedIn