ភាសាខ្មែរ

អ្នកនាំពាក្យនៃក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីផ្ទុះភ្នំភ្លើងនៅតុងហ្កាថា ចិនមានឆន្ទៈផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភតាមលទ្ធភាពរបស់ខ្លួនទៅតាមសំណូមពររបស់ភាគីតុងហ្កា

criPublished: 2022-01-17 11:11:10
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី ១៦ ខែមករា លោក Wang Wenbin អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីផ្ទុះភ្នំភ្លើងនៅតុងហ្កាថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្ទុះភ្នំភ្លើងនៅតុងហ្កាដែលបង្កជារលកយក្យស៊ូណាមីនិងគ្រោះមហន្តរាយផ្សេងទៀត ព្រមនិងមានឆន្ទៈផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភតាមលទ្ធភាពរបស់ខ្លួនទៅតាមសំណូមពររបស់ភាគីតុងហ្កា។

លោក Wang Wenbin បានថ្លែងថា ស្ថានទូតចិនប្រចាំតុងហ្កាបានចាប់ដំណើរការផែនការឆ្លើយតបបន្ទាប់ភ្លាមៗ ដើម្បីស្វែងយល់ពីស្ថានការណ៍រងគ្រោះរបស់ប្រជាពលរដ្ឋចិន បច្ចុប្បន្ននៅមិនទាន់ទទួលបានរបាយការណ៍ថាមានប្រជាពលរដ្ឋចិនរងរបួសឬស្លាប់នោះទេ។ លោកបន្តថា ប្រទេសចិននិងតុងហ្កាជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ភាគីចិនសូមសម្តែងសមានចិត្តយ៉ាងជ្រាលជ្រៅនិងការសួរសុខទុក្ខយ៉ាងស្មោះចំពោះរដ្ឋាភិបាលនិងប្រជាជនតុងហ្កា ហើយមានឆន្ទៈផ្តល់ការគាំទ្រនិងជំនួយឧបត្ថម្ភតាមលទ្ធភាពរបស់ខ្លួនទៅតាមសំណូមពររបស់ភាគីតុងហ្កា៕

Share this story on

Messenger Pinterest LinkedIn